នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាគណៈធិបតី និងថ្លែងសន្ទរកថាគន្លឹះ ជាមួយ លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ជំនាញ បច្ចេកទេស និងបទពិសោធការងារសវនកម្មផ្ទៃក្នុងដល់មន្រ្តីសវនកម្មផ្ទៃក្នុង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា" ចំនួន ៣៨នាក់។
នារសៀលថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមីនា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
ទីក្រុងប៉ារីស ប្រទេសបារាំង, ថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ. អមដោយលោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយករង និងលោក ទេព មនុជិន្ទ អនុប្រធាននាយកដ្ឋានបច្ចេកទេសសវនកម្ម បានចូលរួមទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍លើការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងនិងអធិការកិច្ចរបស់ កសហវ.ប្រទេសបារាំង និងក្រសួង ស្ថាប័នពាក់ព័ន្ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយលោក ផាត់ វាសនា ប្រធាននាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានទទួលជួបពិភាក្សាការងារជាមួយតំណាងប្រតិភូសហភាពអឺរ៉ុប និង តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបេសកកម្មពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
នាព្រឹកថ្ងៃច័ន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាពដឹកនាំរបស់ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក លោក លោកស្រីតំណាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអគ្គនាយករង ទក សុខុម និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ" ជូនថ្នាក់ដឹកនាំ និងមន្រ្តីសវនកររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ ប្រមាណ៣៥ នាក់។ សិក្ខាសាលានេះ បានប្រព្រឹត្រ្តទៅចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។
នាថ្ងៃអង្គារ-ពុធ ១១-១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំស្តីពី "ការត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤
របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង" ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រពឹត្តិទៅនៅខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយមន្ត្រីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
នាព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញដឹកនាំសមាជិកប្រតិភូសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំដំបូងស្តីពីការធ្វើសវនកម្មលើព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងអភិបាលកិច្ចល្អនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមន្រ្តីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះបានចាប់ផ្តើមនិងបញ្ចប់ដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយមន្ត្រីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពក្រោមឱ្យវាទ កសហវ។
នាថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងសិក្ខាសាលាស្តីពី "សវនកម្មសមិទ្ធកម្ម" ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំនួន ១០០រូប ក្រោមអធិបតីភាពឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធី និងបច្ចេកទេសសវនកម្មផ្ទៃក្នុង" ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៥២ រូប ក្រោមអធិបតីភាពលោកជំទាវ ចិន ច័ន្ទមុនី ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
នាថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីវិបស្សនាស្តីពី "ការពង្រឹងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង" ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រពឹត្តិទៅនៅសណ្ឋាគារ កំពតឌីយ៉ាម៉ង់ ខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់
នាព្រឹកថ្ងៃសុក្រ ១២កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុងដឹកនាំដោយឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំឆ្លងលទ្ធផលសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពប្រតិបត្តិការនៅអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយឯកឧត្តម ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
នាព្រឹកថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី #អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងផែនការ និងក្រៅផែនការប្រចាំខែតុលា ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងអស់
នាព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំប្រតិភូសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំដំបូងស្តីពី "ការធ្វើសវនកម្មសមិទ្ធកម្មលើប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងផ្ទៀងផ្ទាត់ជាក់ស្តែង"។
នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោក ទក សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីសវនកម្មផ្ទៃក្នុង" ជូនថ្នាក់ដឹកនាំ និងមន្រ្តីសវនកររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចំនួន៥០នាក់។
នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានជួបប្រជុំជាមួយ Mr. Maxwell Bruku Dapaah និងសហការី តំណាងធានាគារពិភពលោក ក្នុងគោលបំណងពិភាក្សា និងតាមដានវឌ្ឍនភាពនៃមុខងារសវនកម្មផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន ពិសេសសវនកម្មលើគម្រោងហិរញ្ញប្បទានពីដៃគួអភិវឌ្ឍន៍ និងការត្រៀមបន្តផ្តល់ការសហការនាពេលខាងមុខ។